គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ចំនួន ១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់
2020-10-25 10:56:51

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ចំនួន១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង១,០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធ០១កេស ត្រីខកំប៉ុង១ឡូ និងថវិកា ៥ម៉ឺនរៀល។
ដោយចំណាយអស់ថវិកាសរុបចំនួនចំណាយសរុប ២០០,៩៣០,០០០រៀល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦