គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបិទវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
2020-10-26 09:11:21


នារសៀលថ្ងៃចន្ទ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានសិក្ខាកាមចូលរួមសរុបចំនួន១៩២នាក់។

ការបិទវគ្គបណ្តុះបណ្តាលនេះគឺមាន២វគ្គ ទី១វគ្គបណ្តុះបណ្តាលសម្រាប់អ្នកគ្រប់គ្រងថ្នាក់ប្រធាន អនុប្រធាការិយាល័យ ចំនួន១៤៥នាក់ ដែលបានសិក្សាចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងទី២ វគ្គបណ្តុះបណ្តាលលសម្រាប់អ្នកដឹកនាំថ្នាក់ប្រធាន អនុប្រធាននាយកដ្ឋាន ចំនួន៤៦នាក់ ដែលបានសិក្សាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឧទេសនាមដោយឯកឧត្តមបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦