គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ របស់លោក អុិន ជំនោរ និងលោកស្រី ប្រធានអង្គការកម្ពុជានៃក្ដីសង្ឃឹម ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់
2020-10-31 08:24:49

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ របស់លោក អុិន ជំនោរ និងលោកស្រី ប្រធានអង្គការកម្ពុជានៃក្ដីសង្ឃឹម និងជាអគ្គនាយកសាលាសេហ្វហេវិនជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅឃុំ ស្រះរាំង ស្រុក មង្គលបូរីខេត្ត បន្ទាយមាជ័យ ចំនួន ១០០គ្រួសារ ជាមួយនេះក៏មាន ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធាន ក្រុមយុវជន សសយកខេត្ត លោក ពិន សេងហាប់ និង លោកស្រីហេង សុភ័ក្រ្ត អភិបាលរងស្រុក លោក ឡៅ សំពរ អនុប្រធានមន្ទីរព័ត៌មានខេត្ត សមាជិកក្រុមប្រឹក្សាស្រុក កងកំលាំងសម្ថកិច្ចក្នុងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមយុវជន សសយក ខេត្ត ស្រុក។ អំណោយក្នុង១គ្រួសារៗមាន :
- អង្ករ ២០ គីឡូក្រាម
-ទឹកត្រី ៦ដប
-ទឹកសុីអុីវ ៦ដប
-មុង ១
-កន្ទេល ១
-កំសៀវដាំទឹក ១
-ធុងទឹកចំណុះ ៦០លីត ១ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦