គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ
2020-11-02 03:10:58

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួង
ការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយរបស់លោក អុិន ជំនោរ និងលោកស្រី ប្រធានអង្គការកម្ពុជានៃក្ដីសង្ឃឹម និងជាអគ្គនាយកសាលាសេហ្វហេវិន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ ចំនួន១០០គ្រួសារ ជាមួយនេះក៏មានឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមយុវជន សសយកខេត្ត ឯកឧត្ដម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក គាត ហ៊ុល អភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង កងកំលាំងសម្ថកិច្ចក្នុងក្រុង លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមយុវជន សសយក ខេត្ត ក្រុង ។អំណោយក្នុង១គ្រួសារៗមាន :
- អង្ករ ២០ គីឡូក្រាម
-ទឹកត្រី ៦ដប
-ទឹកសុីអុីវ ៦ដប
-មុង ១
-កន្ទេល ១
-កំសៀវដាំទឹក ១
-ធុងទឹកចំណុះ ៦០លីត១។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦