គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងលោកប្រធានទាំង១៣ ដើម្បីពិនិត្យលទ្ធផលការងារដែលបានខិតខំបម្រើជូនបងប្អូនប្រជា ពលរដ្ឋ
2020-11-08 02:46:31

ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០
ម៉ោង១៦:២០នាទី បានរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងលោកប្រធានទាំង១៣ ដើម្បីពិនិត្យលទ្ធផលការងារដែលបានខិតខំបម្រើជូនបងប្អូនប្រជា
ពលរដ្ឋក្នុងខែតុលា និលើកទិសដៅការងារសម្រាប់វិច្ឆិកា ដោយត្រូវផ្តល់អាទិភាពលើការងារ
១•ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអបអរសាទរបុណ្យឯករាជ្យជាតិ ៩-១១វិច្ឆិកា២០២០
២•បន្តដោយប្រុងប្រយ័ត្នបំផុតក្នុងការថែរក្សាការពារសុខភាពផ្ទាល់ខ្លួន ក្នុងគ្រួសារនិងសហគមន៍ ប្រឆាំងមេរោគកូវីដ-១៩។ ក្នុងឱកាសនោះក៏បានបន្តឧបត្ថម្ភថវិការជូនសមាគមមនុស្សចាស់ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦