គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជឹម លន់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព
2020-11-09 10:26:43

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជឹម លន់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ សពរបស់ឯកឧត្តម ជឹម លន់ ត្រូវបានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋានលោកជំទាវ សេង ខេម ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងការចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជឹម លន់ នោះផងដែរ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ចូលក្នុងពិធីបុណ្យសព  ព្រមទាំងបានចូលរួមរំលែកមរណទុក្ខដ៏មហាក្រៀមក្រំប្រកបដោយក្តីសង្វេត សោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយក្រុមគ្រួសារសព ។  ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បានសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ជឹម លន់ សមាជិកក្រុមប្រឹក្សាខេត្ត សូមបានទៅចាប់បដិសន្ធិនៅទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦