គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមចុះសួរសុខទុក្ខចែកជូនស្រូវពូជ និងអំណោយគ្រឿងឧបភោគ បរិភោគជូនប្រជាពរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង
2020-11-10 05:02:14

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធព្រឹទ្ធ ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងឱកាសដែលឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខចែកជូនស្រូវពូជ និងអំណោយគ្រឿងឧបភោគ បរិភោគជូនប្រជាពរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន១១.០០០គ្រួសារ មកពីស្រុកក្រុងបី គឺស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ស្ថិតនៅ បរិវេណផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦