គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចាស់ជរា និងពិការភាព ចំនួន៥០គ្រួសារ
2020-11-17 07:09:42

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវនួម សុភ័ណ ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយ
មានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី វង្ស ប្រាថ្នា ស្នងការរងនគរបាលខេត្ត ក្រុមការងារអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចាស់ជរា និងពិការភាព ចំនួន៥០គ្រួសារ រស់នៅឃុំរលួស និងឃុំស្វាយចេក នៅក្នុងបរិវេណវត្តវេឡុវនោទ្យានស្វាយចេក ហៅវត្តស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អំណោយក្នុង១គ្រួសារទទួលបាន៖
-អង្ករ២០គីឡូក្រាម
-មី១កេស
-ត្រីខ១០កំប៉ុង
-ទឹកស៊ីអ៊ីវ១យួរ
-ទឹកត្រី១យួរ
-ថ្នាំលាបកមរមួស១ដប និង
-ទឹកសុទ្ធ២យួរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦