គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បន្តដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង
2020-11-18 00:09:42


ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា និងជាសមាជិកស្ថាបនិកនៃបណ្តាញក្រមសីលធម៌សភាប្រើភាសាបារាំង បានបន្តដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា នាវេលាម៉ោង ១៩:០០នាទីយប់ ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Mignolet Ariane ប្រធានបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដែលផ្សាយចេញពីប្រទេសកាណាដា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦