គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប
2020-11-24 03:16:41

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបច្ចុប្បន្នបានសាងសង់រួចប្រមាណ៨៥%។ នាឱកាសនោះ ឯកឧត្តម បានជួបពិភាក្សាជាមួយគណៈកម្មការសងសង់សាលា និងព្រះចៅអធិការវត្តព្រៃផ្តៅ ព្រមទាំងព្រះសង្ឃជំនួយការក្នុងការទ្រទ្រង់ការសាងសង់សាលា ដើម្បីពិភាក្សារៀបចំធ្វើបុណ្យផ្កាប្រាក់ ដើម្បីប្រមូលបច្ច័យសម្រាប់ដោះស្រាយទូទាត់ថ្លៃគ្រឿងសំណង់ និងឈ្នួលជាងដែលនៅជំពាក់គេចំនួនប្រមាណជា១០ម៉ឺនដុល្លារអាមេរិក និងខិតខំធ្វើយ៉ាងណាឱ្យអាគារនេះ បានបើកបង្រៀនដល់កូនៗ ចៅៗ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦