គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ និងឯកឧត្តម​ ម៉ុម​ ជឹមហ៊ុយ​ សមាជិករដ្ឋសភា​ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ក្នុងភូមិដំណាក់កកោះ​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល
2016-11-06 08:40:55

កាលពីរសៀលថ្ងៃទី​ ០៥​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៦​ សម្ដេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ និងឯកឧត្តម​ ម៉ុម​ ជឹមហ៊ុយ​ សមាជិករដ្ឋសភា​ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ក្នុងភូមិដំណាក់កកោះ​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ក្នុងបរិយាកាសសប្បាយរីករាយ​និងស្និទ្ធស្នាលយ៉ាងក្រៃលែង​ ។
បងប្អូនគ្រប់រូបបានឲ្យដឹងថា​ បានស្ទូងស្រូវវស្សារួចរាល់ជាស្ថាពរអស់ហើយ​ ។​ ស្រូវដែលបងប្អូនស្ទូងរួចហើយ​នោះ​ មានទឹកគ្រប់គ្រាន់​ និងមានដើមដង​ លូតលាស់ល្អគួរជាទីសង្ឃឹមដែលនឹងទទួលបានផលល្អពេលច្រូតកាត់​ ខាងមុខ​ ។
សម្ដេចបានឆ្លើយតបបងប្អូនវិញថា​ ស្រូវល្អ​ ទាល់តែរៀបចំកត្តាមួយចំនួនតាំងពីដើមទីមក​ នោះគឺការរើសពូជស្រូវ​ផលច្រើន​ ការធ្វើដី​ ទឹក​ ថែទាំដាក់ជី​ ការពារសត្វល្អិត​ និងកុំអោយមានស្មៅឬកក់ដុះបោកស្រូវ​ ។​ សង្កេតលើផ្ទៃដីជាក់ស្ដែង​ យើងបានឈានដល់ការថែទាំទឹក​ ដាក់ជី​ និងជាបន្តទៀត​ ធ្វើយ៉ាងណាកុំអោយស្មៅបោក​ នោះយើងនឹងទទួលបានបរិមាណផល​ និងទិន្នផលតាមការគ្រោងទុក​ហើយ​ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦