គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២​ព្រឹទ្ធសភា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តមុនីប្រសិទ្ធីវង្ស
2016-10-29 05:16:55

នាព្រឹកថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំវក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២​ព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

អង្គកឋិនទាននេះ នឹងវេរប្រគេនព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សាអស់​កាលត្រីមាស​ក្នុងព័ទ្ធសីមាវត្ត ដោយដង្ហែព្រះសង្កត់ត្រែយ៍ និងគ្រឿងសក្ការៈផ្សេៗ ជុំវិញព្រះវិហារចំនួនបីជុំ ស្របទៅតាមក្បូនច្បាប់ប្រពៃណ៍ព្រះពុទ្ធសាសនា ដែលបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយៗឲ្យប្រតិបត្តិបន្តជាយូរលង់ណាស់មកហើយ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦