គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងជូនពរបងប្អូនកម្មករក្រៅប្រព័ន្ធដែលកំពុងធ្វើការយ៉ាងសកម្មឈានទៅសម្រេចលទ្ធផលថ្មីៗ អបអរសាទរឆ្នាំថ្មី
2016-12-29 00:37:46

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៧ នាថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលនិងជូនពរបងប្អូនកម្មករក្រៅប្រព័ន្ធដែលកំពុងធ្វើការយ៉ាងសកម្មឈានទៅសម្រេច លទ្ធផលថ្មីៗ អបអរសាទរឆ្នាំថ្មី។

សម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់ ដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ កន្លងមក រួមចំណែកយ៉ាងជាក់ស្ដែងដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៥ការលើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

សម្ដេចប្រសិទ្ធិពរជូនបងប្អូនទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បន្តការងារប្រកបដោយជោគជ័យ កុំបីមានបក្ការៈអ្វីផ្សេងទៀតឡើយ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦