គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន ទទួលជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តក្វាងទុង
2016-10-12 10:20:34



រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម វ៉ាង រ៉ុង ( Wang Rong ) ប្រធានសគណៈកម្មាធិការ សភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តក្វាងទុង និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តក្វាងទុង បានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២-១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងគោលបំណង៖
-ជម្រុញការផ្លាស់ប្តូរទស្សនកិច្ច ជាមិត្តភាព រវាងខេត្តក្វាងទុង និងព្រះរាជាណាចក្រកម្ពុជា
-ពង្រឹងកិច្ចសហប្រតិ្តបត្តិការរវាងសភា និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ
-ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ឧស្សាហកម្ម និងកសិកម្មរវាងខេត្តក្វាងទុង ជាមួយព្រះរាជាណាចក្រកម្ពុជា ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦