គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពង្រឹងសមត្ថភាពលើជំនាញស្ថិតិ
2011-06-07 04:22:33

វគ្គបណ្ដុះបណ្ដាលស្ដីពី“ស្ថិតិ”ក្រោមកិច្ចសហប្រតិបត្ដិការណ៍រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងមូលនិធិខុនរ៉ាដ បានប្រារឰពិធីបិទវគ្គ នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១១ នេះនៅអគ្គលេខា-​ធិការ​ដ្ឋានព្រឹទ្ធសភាក្រោមអធិបតីភាព ឯកឧត្ដមអ៊ុំសារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា។

តាមរបាយការណ៍របស់តំណាងសិក្ខាកាមបានឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមពីថ្ងៃទី២៥ខែមេសា ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១១ មានសិក្ខាកាមសរុបចំនួន២០នាក់​ ដែលជាមន្ដ្រីរាជការនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

លោកសាស្ដ្រាចារ្យសុខប៊ុនលីមបានធ្វើការ វាយតំលៃចំពោះ វគ្គបណ្ដុះបណ្ដាលថាបើទោះបីមាន ការស្មុគស្មាញ ខ្លះដោយសារវគ្គនេះជា វគ្គបណ្ដុះបណ្ដាលលើកដំបូងតែលទ្ធផលសិក្សារបស់សិក្ខាកាមបានល្អ​ប្រសើរតួរជាទីមោទនៈ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦