គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ទស្សនកិច្ចសិក្សារបស់និស្សិតសាលកវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនិងសាកលវិទ្យាភូមិន្ទភ្នំពេញនៅវិមានព្រឹទ្ធសភា
2011-05-27 03:48:35

ឯកឧត្ដមអ៊ុំសារឹទ្ធអគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញស្ដីពីដំណើរការនៃការបង្កើតស្ថាប័ន ព្រឹទ្ធសភាតួនាទីភារកិច្ច ដំណើរការ និងការប្រព្រឹត្តទៅរបស់ស្ថាប័ន​ព្រឹទ្ធសភា​ដល់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចចំនួន២០នាក់និងសាកល​វិទ្យា​ល័យភូមិន្ទភ្នំពេញចំនួន១៤នាក់​ ដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១។
ថ្លែងក្នុងឱកាសនោះឯកឧត្ដមអ៊ុំសារឹទ្ធអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាគឺជាស្ថានប័ននីតិប្បញ្ញត្ដិជាន់ខ្ពស់ មួយដែលមានមុខងារបីគឺ ៖ មុខងារធ្វើច្បាប់ មុខងារតំណាង និងមុខងារ​ត្រួតពិនិត្យសមាជិកព្រឹទ្ធសភា កើតឡើងពីការតែងតាំង និងក្រោយមកសមាជិកព្រឹទ្ធសភា​កើតឡើងពី ការ​តែង​តាំង​ផងនិងបោះឆ្នោតផងតាមរយៈក្រុមប្រឹក្សាឃុំ-សង្កាត់ រាជធានីខេត្ដក្រុង ។ជាមួយគ្នានោះដែរព្រឹទ្ធសភាជាអង្គការនីតិប្បញ្ញត្ដិដែល ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ព្រោះថាក្នុងការតាក់​តែង​ច្បាប់ល្អទើបសង្គមទទួលបាននូវសុខដុមរមនា។

ជាចុងបញ្ចប់ឯកឧត្ដមបានមានមតិផ្ដាំផ្ញើដល់និស្សិតជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីឲ្យខិតខំ​​សិក្សាស្វែងយល់ទៅមុខទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្នុងការរួមចំណែកអភិវឌ្ឍន៍​សង្គម​ជាតិ​នាពេលអនាគត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦