គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីបិទវគ្គស្ដីពីបេសកកម្មគាំទ្រដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
2011-05-27 03:44:50

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីបិទវគ្គស្ដីពី “ បេសកកម្មការគាំទ្រដល់ព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជា ” នៅវិមានព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្ដមអ៊ុំសារឹទ្ធអគ្គលេខាធិការ​ព្រឹទ្ធសភាដែលជា​គ្រូឧទ្ទេសនាមដោយលោកប៊ែរណារុល្លីយេមន្ដ្រីអភិបាលព្រឹទ្ធសភាបារាំងកាលពីថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១១។
លោកប៊ែរណារុល្លីយេបានមានប្រសាសន៍កោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលយកចិត្ដទុកដាក់នឹងខិតខំរិះរកគ្រប់ មធ្យោបាយដើម្បីទទួលយកចំណេះដឹងដែលលោកខិតខំបង្រៀន ដែលមាន​រយៈពេល​ខ្លីតែមានប្រយោជន៍សម្រាប់សិក្ខាកាមទាំងអស់ ក្នុងការបំពេញការងារទៅតាមជំនាញគណៈកម្មការ​នីមួយៗ ដើម្បី​ជួយ​ដល់ប្រធានគណៈកម្មការក្នុងការពិភាក្សានិងដំណើរការបេសកកម្មរបស់ខ្លួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦