គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដមអគ្គលេខាធិការព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលស្ដីពី “ គណនេយ្យផ្នែកសាធារណៈនិងអំពើពុករលួយ ”
2011-05-27 03:33:55

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីបិទវគ្គបណ្ដុះ​បណ្ដាលស្ដីពី“ គណនេយ្យ ផ្នែកសាធារណៈនិងអំពើពុករលួយ ” ដែលឧទ្ទេសនាមដោយលោកសាស្ដ្រាចារ្យសូលីវ៉ានប៉ុកនាយករងនៃ សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដមអ៊ុំសារឹទ្ធអគ្គលេខាធិការ​ព្រឹទ្ធសភា ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នេះឯកឧត្ដមអ៊ុំសារឹទ្ធ បានមានប្រសាសន៍ថាបច្ចុប្បន្នគេនិយាយអំពីគណនេយ្យភាព តម្លាភាពអភិបាលកិច្ចល្អនិងការអនុវត្ដច្បាប់ពីការប្រឆាំងអំពើពុក​រលួយពីព្រោះថាអំពើពុករលួយជាជំងឺមួយដែលកំពុងកើតឡើងនៅ ក្នុងប្រទេសកម្ពុជាហើយអំពើពុករលួយ​ក៏មានកើតឡើងនៅប្រទេសជាច្រើននៅលើពិភពលោកជាពិសេសសភាធំៗនៅលើពិភពលោកមានការ​ប្រឈម​នឹងអំពើពុករលួយផងដែរ។

ឯកឧត្ដមបានបន្ដថាអំពើពុករលួយមានគ្រប់ទីកន្លែងទាំងអស់ ដើម្បីលុបបំបាត់អំពើពុករលួយទាមទារឲ្យ​​​យើង​ចូលរួម ទាំងអស់គ្នាទាំងស្ថាប័នរដ្ឋនិងឯកជនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមាន​ការរីកចម្រើន​ ។

ឯកឧត្ដមបានបញ្ជាក់ថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័នព្រឹទ្ធសភាទៅថ្ងៃអនាគត និងមន្ដ្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត និងអភិវឌ្ឍន៍​សមត្ថ- ភាព​របស់​ខ្លួនក្នុង​​​​​ការ​បំរើស្ថាប័ន ព្រឹទ្ធសភាឲ្យកាន់តែមានប្រសិទ្ធភាព។ជាមួយគ្នានោះដែរឯកឧត្ដមបានថ្លែង​​អំណរគុណ​ដល់​លោកគ្រូឧទ្ទេសនាម និងផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ដែលបានឆ្លងវគ្គនេះពេលត្រឡប់​ទៅវិញយក​ចំណេះ​ដឹងទាំងនេះទៅធ្វើបទបង្ហាញដល់មន្ដ្រីនៅកន្លែង រៀងៗខ្លួន​ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦