គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី “ គន្លឹះពិសេសចំណាំអក្ខរាវិរុទ្ធខ្មែរ ”
2011-05-27 03:29:33

ឯកឧត្ដម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី គន្លឹះ​ពិសេសចំណាំអក្ខរាវិរុទ្ធខ្មែរ ដែលឧទ្ទេសនាមដោយលោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់​អក្សរសាស្ដ្រ​ និងវប្បធម៌ខ្មែរ ដែលមានសិក្ខាកាមចូលរួមចំនួន១០៧នាក់ មកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១​១ ។

លោកស្រី ជា ម៉ាលីកា តំណាងឲ្យសិក្ខាកាម បានឡើងមានចំណាប់អារម្មណ៍ថា សិក្ខាសាលានេះ​ពិតជាមានសារៈសំខាន់ណាស់ដល់សិក្ខាកាមទាំងអស់​ ក្នុងការស្វែយល់អំពីអក្សរសាស្ដ្រខ្មែរ និងការចំណាំ​អក្ខរា​វិរុទ្ធតាមថ្ងៃ ខែ ឆ្នាំ ពាក្យបាលីសំស្ដ្រឹតខ្លះជាតិសព្ទស្រះអេមកប្រើក្នុងភាសាខ្មែរអានថាស្រះអែវិញ ការសម្គាល់ថ្នាក់ពាក្យ និងរបៀបប្រើពាក្យដែលខ្ចីពីភាសាបាលីសំស្ដ្រឹត ចំណាំអក្ខរាវិរុទ្ធដែលមិនមាន “រ” ជាព្យញ្ជានៈប្រកបផ្ញើជើងមួយព្យាង្គ ពាក្យផ្សំដែលសរសេរងាយច្រឡំមាន “រ” នៅខាងមុខ។ លោកស្រីបាន​បន្ដ​ថា​​ប្រសិនបើយើងជាខ្មែរ ហើយសរសេរភាសាខ្មែរខុស វានឹងធ្វើអក្សរសាស្ដ្រខ្មែរបាត់បង់ជាក់ជាមិនខាន​ឡើយ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦