គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
2015-09-21 08:12:25

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្តាប់​សេចក្តី​រាយការណ៍របស់ខេត្ត និងអង្គភាពពាក់ព័ន្ធចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុងនិងស្រុក ប្រធានក្រុមប្រឹក្សាក្រុង និងស្រុក ស្នងការ​ប៉ូលីសខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មន្ទីអប់រំ យុវជន និងកីឡា ព្រមទាំងអធិការប៉ូលីសគ្រប់ស្រុក។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦