គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ គាំ ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លី ក្នុងខេត្តសៀមរាប
2015-05-21 09:18:29

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលខេមរសិក្សា ខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំ ដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី ញាណ ភួងម៉ាលី នាយិការអង្គការចលនាស្ត្រី និងជាប្រធានបណ្តាញសម្របសម្រួលអង្គការមិនរដ្ឋាភិបាលខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងជួប សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លីក្នុងខេត្តសៀមរាប ដោយ មានការអញ្ជើញចូលរួមពីលោក នូ ពុទ្ធិ តំណាងអង្គការលីកាដូ ខេត្តសៀមរាប។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦