គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ គាំ ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយសមាគមអាដហុក និងប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លី
2015-05-20 03:53:13

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅទីស្នាក់ការសមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ខេត្តឧត្តរមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញ​ទទួលជួបពិភាក្សា​ការងារជាមួយ​នឹងលោក ស្រី សារ៉េន តំណាងសមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដើម្បីស្តាប់របាយការណ៍អង្គការសិទ្ធិមនុស្ស និងជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លីក្នុងខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក តែម ផារ័ត្ន មន្ត្រីសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦