គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពការអនុវត្តសិទ្ធិមនុស្ស ពិសេសសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់នានា
2014-10-24 04:17:11

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បាន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ខ័ណ្ឌចំណាន  អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះនិងឯកឧត្តម នូ ភឿង ប្រធាន ក្រុមប្រឹក្សាខេត្តក្រចេះ និងមន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញ​ខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពការអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ របស់ជន​ជាតិដើមភាគតិច។
ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលស្តីទីនៃគណអភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា ដោយអនុវត្តនូវកម្មវិធីនយោបាយ​ និងយុទ្ធ សាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តគ្រប់ថ្នាក់ បានខិតខំអនុវត្តយ៉ាងសកម្ម ដើម្បីសម្រេចបាននូវ ភារកិច្ចរបស់ខ្លួន ដោយធានាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនសេដ្ឋកិច្ច សង្គមកិច្ច និងការការពារ ធនធានធម្មជាតិ និងបរិស្ថាន។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធត្រូវបានយកចិត្តទុកដាក់ និងអនុវត្តតាម នីតិវិធី ហើយជាពិសេសអាជ្ញាធរ និងសមត្ថកិច្ចជំនាញបានសម្របសម្រួលដោះស្រាយតាមមុខងាររបស់ខ្លួន ហើយរួមគ្នាពិនិត្យដោះស្រាយ ក្នុងករណីរឿងមានលក្ខណៈជាពហុវិស័យ និងលើកយោបល់សុំការសម្រេចពីថ្នាក់ជាតិក្នុងករណីលើសកម្រិត។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចសិក្សានាពេលនេះ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពការអនុវត្តសិទ្ធិ​មនុស្ស ជាពិសេសសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់​នានា។
ឯកឧត្តម បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់ថា្នក់ដឹកនាំខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដែលកន្លងមកតែងតែខិតខំអនុវត្តការងារ ប្រកបដោយអត្ថន័យ និងជោគ​ជ័យ។ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងសមាហរណកម្មអាស៊ាននាឆ្នាំ២០១៥ ជំរុញ ឲ្យមានកំណែរទម្រង់ប្រព័ន្ធអប់រំ ឲ្យសិស្សានុសិស្សសិក្សា​​ភាសារអង់គ្លេស ជំរុញនូវសិទ្ធិទទួលបានការថែទាំសុខភាព ជំរុញសិទ្ធិទទួលបាន ដីធ្លី ដែលធានាបានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជំរុញសិទ្ធិទទួលបាននូវយុត្តិធម៌ ជំរុញការធ្វើអត្តសញ្ញាណប័ន និងជាពិសេសជំរុញ ការការពារធនធានធម្មជាតិ៕


អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័តមាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦