គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ទស្សនកិច្ចសិក្សាអំពីការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្ស នៅខេត្តក្រចេះ
2014-10-22 09:10:50

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈ​កម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ ជំទប់ទី១ និងជំ​ទប់​ទី២ ក្នុងក្រុងក្រចេះ និងប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ក្រុងក្រចេះដើម្បី​តាម​ដាន​ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ រួមមាន៖សិទ្ធិទទួលការអប់រំ សិទ្ធិមានកម្មសិទ្ធិលើអចល​ន​​ទ្រព្យ​ សិទ្ធិទទួលបានសេវាសុខាភិបាល និងការដោះស្រាយពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ និង​បញ្ហារ​បស់ក្រុមប្រឹក្សាឃុំសង្កាត់។
បន្ទាប់មកនាព្រឹកថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបពិ​ភាក្សា​ការងារជាមួយនឹងលោក ពូ​ សារ៉ន ប្រធាន ពន្ធនាគារ និងមន្ត្រីពន្ធនាគារ ព្រមទាំងទស្សន​​កិច្ចពន្ធ​នាគារខេត្តក្រចេះ ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្សនៅក្នុង ពន្ធនាគារ។
តមកគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាជាមួយនឹងលោកឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងចៅក្រមខេត្តក្រចេះ ដើម្បី​​សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់សិទ្ធិមនុស្ស បញ្ហាប្រឈមនានាដែលកើតមានក្នុង ខេត្ត។

នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភានាព្រឹកនេះ ឯក​ឧត្តម គង់ គាំប្រធានគណៈកម្មការ បានវាយ តម្លៃខ្ពស់ និងកោតសរសើរការអនុវត្តវិស័យសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តច្បាប់សិទ្ធិមនុស្សនៅក្នុងសាលាដំបូងខេត្ត ក្រចេះ ដែលអនុវត្តន៍បានល្អប្រសើរ​ ជាពិសេសចំពោះអនីតិជន និងស្ត្រី ដែលធានាបានក្នុងការអនុវត្តច្បាប់សិទ្ធិមនុស្សដែលបុគ្គលគ្រប់រូប ទទួលបាន​ចំពោះមុខច្បាប់៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦