គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ទស្សនកិច្ចសិក្សាអំពីការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្ស នៅខេត្តកំពង់ចាម
2014-10-22 05:09:50

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈ​កម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ជំទប់ទី១ និងជំ​ទប់​ទី២គ្រប់សង្កាត់ក្នុងក្រុងកំពងចាម និងប្រធានសមាគមក្រុមប្រឹក្សាសង្កាត់ក្រុងកំពង់ចាម ដើម្បី​តាម​ដានការអនុវត្តសិទ្ធិរបស់ ប្រជា ពលរដ្ឋ រួមមាន៖សិទ្ធិទទួលការអប់រំ សិទ្ធិមានកម្មសិទ្ធិលើអចល​ន​​ទ្រព្យ សិទ្ធិទទួលបានសេវាសុខាភិបាល និងការដោះស្រាយពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ និង​បញ្ហារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។
បន្ទាប់មកនាព្រឹកថ្ងៃដ៏ដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបពិ​ភាក្សា​ការងារជាមួយនឹងលោក មួង សំអាត ប្រធាន ពន្ធនាគារ និងមន្ត្រីពន្ធនាគារ ព្រមទាំងទស្សន​​កិច្ចពន្ធ​នាគារខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្ត សិទ្ធិមនុស្សនៅក្នុង ពន្ធនាគារ។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាជាមួយនឹងលោកនៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្ត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត និងចៅក្រមខេត្តកំពង់ចាម ដើម្បី​សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់សិទ្ធិមនុស្ស បញ្ហាប្រឈមនានាដែលកើត មានក្នុងខេត្តកំពង់​ចាម។
ដោយឡែកនារសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បាន អញ្ជើញជួបការងារជាមួយនឹងឯកឧត្តម សឹម សុខព្រី  អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាខេត្តកំពង់ចាម និងមន្ទីរ ជំនាញពាក់ព័ន្ធនានាជុំវិញ​ខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពការអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិមនុស្សរបស់ជន​ជាតិដើមភាគ តិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់នានា ព្រមទាំងបញ្ហាប្រឈមនានាក្នុងខេត្តកំពង់ចាម​។
ឯកឧត្តម សឹម សុខព្រី  អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជាទូទៅខេត្តកំពង់ចាម ពុំដែលកើតមានបញ្ហាពាក់ព័ន្ធនឹង ការប្តឹងតវ៉ាអំពីសិទ្ធិមនុស្សជាលក្ខណទ្រង់ទ្រាយធំ ព្រោះ​​ថាអជ្ញាធរខេត្ត តែងតែធ្វើការសម្របសម្រួលបញ្ហាតូចតាចដែលបានកើតមាន ដូចជា៖ការសង់​ផ្ទះ​ប៉ះពាល់ដល់សិទ្ធិអ្នកជិតខាង ការប្រកបអាជីវកម្មខ្លះដែលប៉ះពាល់ដល់សតិអារម្មណ៍របស់អាជីវក​រ​ដទៃទៀត និងបាន ដោះស្រាយដោយជោគជ័យសមល្មមអាចនឹងឲ្យប្រជាពលរដ្ឋទទួលយកបាន។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តសិទ្ធិក្នុងក្របខណ្ឌសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តកំពង់ចាមបានអនុវត្តតាមការ ណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកទូលាយចំពោះសមាជិកភាពក្រុមប្រឹក្សាឃុំ-សង្កាត់ដោយគ្មានការរើសអើងពណ៌សម្បុរពូជសាសន៍ភេទ ឬសាសនា ហើយនេះជាការ អនុវត្តការងារគន្លឹះមួយចំនួននៃការអនុវត្តសកម្មភាពគោលនយោ​បាយ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចសិក្សា នាពេលនេះ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពការអនុវត្តសិទ្ធិ​មនុស្ស ជាពិសេសសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់​នានា ក្នុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងវិស័យសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ដែលជាសមត្ថកិច្ចរបស់ គណកម្មការទី១ ព្រឹទ្ធសភា ព្រឹទ្ធសភាមានមុខងារសំខាន់៣សំខាន់ គឺទី១​-មុខងារនីតិកម្ម ដែលជាមុខងារធ្វើច្បាប់ អនុម័តច្បាប់ ទី២-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣-មុខងារតំណាង ដែល​ជាមុខងារតំណាង ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់ថា្នក់ដឹកនាំខេត្ត និងមន្ទីរជំនាញនានាជំវិញខេត្តដែលកន្លងមកតែងតែ ខិតខំអនុវត្តការងារប្រកបដោយអត្ថន័យនិងផ្លែផ្កា ហើយពិសេសទោះបីជាមានបញ្ហាប្រឈមកើតឡើងក៏អាជ្ញាធរខេត្តបានដោះស្រាយនឹងទប់ស្តាត់ មិនឲ្យមានការរីករាលដាលធំ ដែលទាំង អស់ជាឆន្ទះក្នុងការរួបរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំក្នុងការដោះ​ស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព​ និងបានទាន់ពេលវេលា៕


អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦