គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ គាំ អញ្ជើញស្តាប់បទបង្ហាញអង្គការសង្គមស៊ីវិល ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅខេត្តកំពងចាម ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
2014-10-22 04:36:06

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការ​​សិ​ទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្តេតនៃ ព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់បទបង្ហាញរបស់អង្គការ សង្គមស៊ីវិល រួមមាន ៖ គណៈកម្មការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា, មជ្ឈមណ្ឌលសិទ្ធិមនុស្ស​​​​​កម្ពុជា, សមាគម ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា, ក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស, មជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព, ជំនួយ ផ្នែកច្បាប់នៃកម្ពុជា, អង្គការសមធម៌​​កម្ពុជា,បណ្តាញកសាងសន្តិភាពសហគមន៍ និងអង្គការស្ពានយុត្តិធម៌អន្តរជាតិ ដើម្បីជាព័ត៌មាន ក្នុង​ការត្រៀមចុះបេសកកម្មឈ្វេងយល់អំពីការរអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាតិភាគ​តិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា នៅក្នុងខេត្តកំពង់ចាម ខេត្ត​ក្រចេះ និងខេត្តមណ្ឌល​គិរី​នាថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ។​


អត្ថបទ និងរួបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦