គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ ធ្វើបទបង្ហាញដល់ក្រុមនិសិ្សតSummer School នៃសកលវិទ្យាល័យ Cologne ប្រទេសអាល្លឺម៉ង់
2014-07-31 03:14:21

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធ សភា(គណៈកម្មការទី១ព្រឹទ្ធសភា) និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញដល់ក្រុមនិស្សិត Summer School នៃសកលវិទ្យាល័យ Cologne ប្រទេសអាល្លឺម៉ង់ ដែលអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានលើកឡើងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាសេនាធិការព្រឹទ្ធសភា មានតួនាទីភារកិច្ចគ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើផែនការ ថវិកាគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ធានារ៉ាប់រងកំណត់ហេតុ សម័យប្រជុំព្រឹទ្ធសភា គណៈកម្មការជំនាញ គណៈកម្មាធិការអចិន្ត្រៃយ៍ រ៉ាប់រងកិច្ចការរដ្ឋបាល សន្តិសុខ និងផ្តល់សេវាទាំងឡាយជូនដល់សមាជិកសមាជិកាព្រឹទ្ធសភា។ ទំនាក់ទំនងជាមួយ នឹងប្រទេសនានាជាមិត្ត ដើម្បីស្វែងរកជំនួយសម្រាប់ អភិវឌ្ឍន៍អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានលើកឡើងថា បច្ចុប្បន្ននេះព្រឹទ្ធសភាបានដើរ ដល់ព្រឹទ្ធសភា នីតិកាលទី៣ មានសមាជិកចំនួន៦១រូប ០២រូបតែងតាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង៥៧រូបទៀតជ្រើសរើសដោយការបោះឆ្នោតអសកល គឺមាន ន័យថាបោះឆ្នោតដោយតំណាងរាស្ត្រក្នុងមុខតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង០៨ភូមិភាគ។
ឯកឧត្តម បានលើកឡើងបន្តទៀតថា ព្រឹទ្ធសភាមានមុខងារ០៣ គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ដែលជំរុញឲ្យសេចក្តីព្រាងច្បាប់ដែលរាជរដ្ឋា ភិបាលបានតាក់តែងឡើងកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រឹតយុត្តិធម៌៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦