គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
2014-05-20 03:55:15

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) បាន បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការដើម្បីពិនិត្យពិភាក្សា លើរបៀបវារៈចំនួន០៣ គឺទី១-គម្រោងនៃការរៀបចំសិក្ខាសាលាអបអរសាទរខួបលើកទី៦៦ ទិវាសិទ្ធិមនុស្ស១០ធ្នូ ទី២-របាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំខែឧសភា និងលើកទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០១៤ និងទី៣-របាយការពាក្យបណ្តឹងដែលគណៈកម្មការទទួលបានក្នុងខែឧសភា ឆ្នាំ២០១៤៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦