គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ ជួបពិភាក្សាការងារជាមួយនឹងបណ្ឌិត ដាញែល ហែលមែន ទីប្រឹក្សាច្បាប់អាល្លឺម៉ង់
2014-04-23 09:54:59

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក គង់ ប្រធានស្តីទីគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកបណ្ឌិត ដាញែល ហែលមែន ទីប្រឹក្សាច្បាប់អាល្លឺម៉ងអមព្រឹទ្ធសភា ចូលជួបពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលា ស្ដីពី ការប្រើប្រាស់សិទ្ធិនិងច្បាប់ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦