គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
2014-04-18 03:35:07

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ៖ ទី១-បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៤   ទី២-របាយការណ៍ពាក្យបណ្តឹង និងការឆ្លើយតប ពាក្យបណ្តឹងប្រចាំខែមេសា ទី៣-របាយការណ៍អំពីសកម្មភាពការងាររបស់មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភាប្រចាំខែមេសា ទី៤-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាសមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីលេខាធិការ អមគណៈកម្មការទី១ព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦