គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម អនុញ្ញាតឲ្យលោកបណ្ឌិត ដាញែល ហែលមែន ទីប្រឹក្សាច្បាប់អាល្លឺម៉ងអមព្រឹទ្ធសភា ចូលរួមជួបពិភាក្សាការងារ
2014-04-07 09:20:25

នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន បានអនុញ្ញាតឲ្យលោកបណ្ឌិត ដាញែល ហែលមែន ទីប្រឹក្សាច្បាប់អាល្លឺម៉ងអមព្រឹទ្ធសភា ចូលរួមជួបពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្រាវជ្រាវផ្លាស់ប្តូរ បទពិសោធន៍ការងារ និងពិនិត្យអំពីសេចក្តីត្រូវការរបស់ព្រឹទ្ធសភា ដើម្បីផ្តល់សុពលភាពលើការសំណូមពរ ផ្សេងៗរបស់ព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦