គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
2014-01-08 08:37:11

នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភាឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដោយរបៀបវារៈមានដូចជា៖ ទី១-បោះឆ្នោតជ្រើសតាំងឯកឧត្តម អ៊ុក គង់ ជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ទី២-បោះឆ្នោតជ្រើសតាំង​ឯកឧត្តមឈួន​សឿន ជាលេខាធិការគណៈកម្មការ ទី១ព្រឹទ្ធសភា ទី៣-ពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០១៤ ព្រមទាំងបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ និងពិនិត្យបញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦