គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៣៤ ជាមួយនឹងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
2013-09-12 02:41:34

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា​ បានដឹកនាំកិច្ចប្រជុំរវាងក្រុមសមាជិក សមាជិកាព្រឹទ្ធសភា ជាមួយនឹង​ឯកឧត្តមបណ្ឌិត កៅ គឹម​ហួន​ រដ្ឋលេខាធិ​ការ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ដើម្បីពិភាក្សាលើប្រធានបទមួយចំនួន សម្រាប់ត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធ​សភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា រដ្ឋសភា៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖​ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦