គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញ នាំយកបច្ច័យ ទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ប្រគេនថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី
2016-09-28 14:26:21

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រធីតា និងចៅៗ បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យទាន និងបរិក្ខាផ្សេងៗ ទៅប្រគេនថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត        សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី សម្រាប់សម្តេចចាត់ចែងក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០១៦នេះ។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេនថ្វាយសម្តេច នាឱកាសនោះ រួមមាន៖ បច្ច័យ សាដក, អង្ករ ០២តោន, តែ ០៤គីឡូក្រាម, ស្ករស ០២បាវ, មីយើង ០៤កេសធំ, ត្រីខកំប៉ុង ០៤កេស, ទឹកដោះគោខាប់ ០៤កេស, ទឹកក្រូច ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, នំខ្មែរ ០១កន្រ្តក និងផ្លែឈើស្រស់ ០៥កេស ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦