គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងប្រារព្ធពិធីបុណ្យសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម
2016-09-28 07:57:53

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងប្រារព្ធពិធីបុណ្យសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅវត្តមុនីប្រសិទ្ធិវង្ស (ហៅវត្តលោកតាមួងរ៉ា) នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំ ពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦