គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ជួបពិភាក្សាការងារជាមួយលោក Hakan Atasever ប្រធាន MDI
2015-12-23 04:26:20

នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ជា ជេដ្ឋ  ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៦ និងពិភាក្សាការងារមួយចំនួនទៀត នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា អគារE ព្រឹទ្ធសភា។

ក្នុងជំនួបពិភាក្សានេះ លោក Hakan Atasever បានឯកភាពនូវសំណើរបស់ ឯកឧត្តម ជា ជេដ្ឋ ក្នុងការជួយឧបត្ថម្ភនូវអណ្តូងទឹកស្អាតចំនួនពីរ និងមានគម្រោងប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីជួយដល់សាលារៀន និងមន្ទីរពេទ្យ ដែលស្ថិតនៅក្នុងសហគមន៍ណាមួយ ក្នុងខណ្ឌដែលឋិតនៅជាយរាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងបានអញ្ជើញលោក Hakan Atasever ចូលរួមក្នុងវេទិកាភូមិភាគទី១ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនាខែមីនា ឆ្នាំ២០១៦ ដើម្បីពិភាក្សាការងារបន្តទៀត ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦