គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូនជាក្រុមកីឡាករទូក-ងជាច្រើនទូកមកពីខេត្តកំពង់ធំ
2016-11-12 15:45:21

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូនជាក្រុមកីឡាករទូក-ងជាច្រើនទូកមកពីខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ក៏បានប្រគល់ជាថវិកា ទឹកត្រី ទឹកស៊ីអ៊ីវ មី អាវយឺត ខោ មួក និងសម្ភារៈប្រើក្រាស់ជាច្រើនទៀតជូនដល់បងប្អូនក្រុមកីឡាករទូក-ង និងទូកពិសេសចំនួន៣ទូកទៀត ដែលមានឈ្មោះថា ស្ទឹងសែនមានជ័យ សែនសិរីមានជ័យ និងតេជោសែនជ័យ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦