គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីពិសាអាហារពេលល្ងាចស្វាគមន៍គណៈប្រតិភូដែលជាវាគ្មិននៃសិក្ខាសាលាសភាស្តីពី «បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទនៃប្រទេសនិយាយភាសាបារាំង: ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា»
2016-10-18 01:18:31

កាលពីរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន Open Wine រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីពិសាអាហារពេលល្ងាចស្វាគមន៍គណៈប្រតិភូដែលជាវាគ្មិននៃសិក្ខាសាលាសភាស្តីពី «បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទនៃប្រទេសនិយាយភាសាបារាំង: ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា»​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែ តុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Sofitel Phnom Penh។

អញ្ជើញចូលរួមក្នុងឱកាលនេះមាន លោក PEJO Philipe ទីប្រឹក្សាគណៈកម្មការកិច្ចការសភានៃសភានិយាយភាសាបារាំង (APF) លោក SENE Socé អគ្គនាយកវិទ្យាស្ថានយេនឌ័រនៃប្រទេសសេណេហ្គាល់ និង លោក Serge តំណាងស្ថានទូតបារាំងនៅកម្ពុជា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦