គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ចូលរួមមហាសន្និបាតលើកទី៤០ នៃសភានិយាយភាសាបារាំង(APF)
2014-07-07 09:13:19

កាលពីថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៤ នៅសណ្ឋាគារ Fairmont Château Laurier ទីក្រុងអូតាវ៉ា ប្រទេសកាណាដា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍, ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង(APF) អមដោយមន្រ្តីជំនួយការ ០២រូប បានចូលរួមមហាសន្និបាតលើកទី៤០ នៃសភានិយាយភាសាបារាំង (APF) ។ ក្នុងមហាសន្និបាតនេះ រួមមាន កិច្ចប្រជុំបណ្តាញសភាស្ត្រី, កិច្ចប្រជុំគណៈកម្មការនយោបាយ, កិច្ចប្រជុំគណៈកម្មការកិច្ចការសភា, កិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ និងកិច្ចប្រជុំគណៈកម្មការ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។

ក្នុងឱកាសនោះ កញ្ញា គង់ សុមនី ជំនួយការគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានចូលរួមប្រជុំបណ្តាញស្ត្រីសមាជិកសភា និយាយភាសាបារាំង ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវការចូលរួមរបស់ស្ត្រីក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ទាំងក្នុងថ្នាក់ជាតិ ក៏ដូចជាថ្នាក់តំបន់និយាយភាសាបារាំង សំខាន់គឺដើម្បីពង្រឹងតួនាទីរបស់ស្ត្រីក្នុងសភា ក៏ដូចជាក្នុងអង្គការ ប្រើប្រាស់ភាសាបារាំង សំដៅជួយជំរុញការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងសាមគ្គីភាពស្ត្រីសមាជិកសភា ជាពិសេស ចូលរួមការពារសិទ្ធិស្ត្រី និងកុមារ ។

រូបភាព និងអត្ថបទ៖(លេខាធិការដ្ឋានអមគណៈកម្មការទី២)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦