គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម​ នៃ​ ប៉េណា បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តស្នំប្រាំពីរ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុក​ទឹកឈូ​ ខេត្តកំពត
2016-09-24 10:23:08

នាថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ នៃ​ ប៉េណា​ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តស្នំប្រាំពីរ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុក​ទឹកឈូ​ ខេត្តកំពត ។
បន្ទាប់ពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌរួចមក ឯកឧត្តម​ និងលោកជំទាវ​ បានអញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្ស​ដែលប្រឡងបាក់ឌុបជាប់និទ្ទេស​ A​ ចំនួន​ 11 នាក់ នៅសណ្ឋាគារប៊ូទិកកំពត ស្ថិតក្នុងក្រុង​ កំពតខេត្តកំពត​ ។
ក្នុងឱកាសនោះ ឯកឧត្តម​ បានឧបត្ថម្ភដល់សិស្សទទួលបាននិទ្ទេស A​ ទាំង​ 11 នាក់​ ក្នុងម្នាក់ទទួលបានថវិកា ១.០០០.០០០ រៀល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦