គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភា បានចេញដំណើរទៅបំពេញ ទស្សនកិច្ចផ្លូវការនៅសភាវ៉ាល់ឡូនី-ប្រ៊ុចសែល
2016-05-17 01:17:40

កាលពីរាត្រីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភានិងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា ជាមួយសភាប៊ែលហ្ស៊ិកបានចេញដំណើរទៅបំពេញ ទស្សនកិច្ចផ្លូវការនៅសភាវ៉ាល់ឡូនី-ប្រ៊ុចសែល (Wallonie-Bruxelles) នៃប្រទេសប៊ែលហ្ស៊ិកចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ ខែ ឧសភា ឆ្នាំ ២០១៦តាមការអញ្ជើញរបស់ ឯកឧត្តមPhilippe COURARDប្រធានសភាវ៉ាល់ឡូនី-ប្រ៊ុចសែល (Wallonie-Bruxelles) ក្នុងគោលបំណង ពង្រឹងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាវ៉ាល់ឡូនី-ប្រ៊ុចសែល (Wallonie-Bruxelles) ឲ្យកាន់តែ ស្និទ្ធស្នាលបន្ថែមទៀត។
សមាសភាពគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ក្នុងឱកាសនេះរួមមានលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥, ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០, ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ និង លោកជំទាវ ថាក់ ឡានី សមាជិកាគណៈកម្មការទី៣ ព្រមទាំងអមដំណើរគណៈប្រតិភូដោយ កញ្ញា គង់ សុមនី អនុប្រធានាយកដ្ឋានពិធីការ និង ទំនាក់ទំនង អន្តរជាតិ។

(អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦