គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កែវ ម៉ាលី អញ្ជើញចុះជួបសំណេះសំណាល និងជាអធិបតីក្នុងពិធីបុណ្យអាគីកោះ
2016-05-16 03:54:31

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាម និងជាអធិបតីភាពក្នុងពិធីបុណ្យអាគីកោះ (ពិធីបុណ្យបង្កក់កូន) របស់លោក ម៉ាន សុវណ្ណលី និងលោកស្រី ប៉ែនរ៉ូ សីដា ដែលត្រូវជាជីដូន ជីតា និងលោករ៉ាប៊ីហ៊ីកម៉ាត និងលោកស្រីវណ្ណ ទីណាហ៊្សាត ដែលត្រូវជាឪពុកម្តាយរបស់កុមារី ម៉ាលីស ហ៊ីកម៉ាត។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានចែកជូនដល់បងប្អូនខ្មែរអ៊ីស្លាម​ ​ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះចំនួន៦០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារុងមួយ៕

អត្ថបទ និងរូបភាពជំនួយការផ្ទាល់លោកជំទាវ

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦