គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ មកពីសង្កាត់ផ្សារកណ្តាល២
2016-09-20 12:41:26

ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន១៧រូប អញ្ជើញមកពីសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេច បានស្តាប់នូវមតិ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់របបសង្គមកម្ពុជាកន្លងមក ជាពិសេសសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។ បងប្អូន បានមានមតិដោយឯកភាពគ្នាថា នៅពេលនោះម្នាក់ៗ សុទ្ធតែបានលើកដៃបន់ស្រន់ដល់វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេសគឺគុណមាតា បិតា សុំអោយជួយបីបាច់ថែរក្សា អោយបានរស់រានមានជីវីត ទោះបីអោយធ្វើអ្វីក៏ធ្វើដែរ ការបន់ស្រន់ បានក្លាយជាពិត។ ប្រជាជនយើង បានរស់រានមានជីវីត ដោយសារមហាជ័យជំនះជាប្រវត្តិសាស្រ្ត ៧មករា១៩៧៩។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦