គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពថ្លែងបិទអង្គវេទិកាស្តីពី ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសង្កាត់ ខណ្ឌ និងភូមិ សង្កាត់មានសុវត្ថិភាព
2016-03-31 01:49:11

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈការទី២ព្រឹទ្ធសភា បានអញ្ជើញថ្លែងបិទអង្គវេទិកាស្តីពី ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តោតលើការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសង្កាត់ ខណ្ឌ និងភូមិ សង្កាត់មានសុវត្ថិភាព។

ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈការទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថាឆ្លងតាមកិច្ចដំណើរការនៃ វេទិកាអស់រយៈពេលពេញមួយថ្ងៃនេះ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើររបស់ រាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមូលដ្ឋាន​​ ដោយសម្រេចបានសមិទ្ធផលជាទូទៅបានល្អប្រសើរគួរកត់សម្គាល់លើការងារផ្តល់ សេវាសាធារណៈការងាររដ្ឋបាល ការងារសន្តិសុខសណ្តាប់ធ្នាប់។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ឆ្លងកាត់តាមរយៈការរៀបចំកិច្ចពិគ្រោះយោបល់ រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជាមួយអាជ្ញាធរខណ្ឌ សង្កាត់ទូទាំងរាជធានីភ្នំពេញ ទទួលបានលទ្ធផលជាច្រើន។ ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋ សម្រាប់អ្នកគ្រប់អាយុ អ្នកអស់សុពលភាព អ្នកបាត់ និងត្រូវធ្វើថ្មី កំពុងអនុវត្តនៅតាមបណ្តាខណ្ឌនីមួយៗជាបន្តបន្ទាប់ និងសេវាសាធារណៈមួយទៀត ដែលសំខាន់ចាំបាច់នៅក្នុងជីវិតរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយមិនអាចខ្វះបាននោះ គឺបញ្ហាទឹកស្អាត ។ ការងារភូមិ សង្កាត់មានសុវត្ថិភាព ដែលជាបញ្ហាចមយ៉ាងសំខាន់ ក្នុងការបង្កើតឲ្យមានបទល្មើសនានា នៅក្នុងសង្គមដូចជាអំពើលួច ឆក់ ប្លន់ រំលោភ សម្លាប់ អំពើហិង្សា អគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ គឺសុទ្ធតែបណ្តាលមកពីបញ្ហាគ្រឿងញៀនទាំងអស់ ដែលរយៈកាលកន្លងមករាជធានីភ្នំពេញ សង្កាត់ ខណ្ឌ បានធ្វើការទប់ស្កាត់ ការបង្ការ និងបង្ក្រាបគ្រឿងញៀនប្រកបដោយជោគជ័យតាមរយៈវិធានការមួយចំនួនរួមមាន៖ ការបង្ក្រាបតាមនីតិវិធីច្បាប់ ដោយការចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសទណ្ឌ ទៅតាមច្បាប់ជាកំហិត។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា កន្លងមករាល់ការបំពេញភារកិច្ចប្រចាំថ្ងៃរបស់សមាជិកក្រុមប្រឹក្សា សង្កាត់ មានការសហការសាមគ្គីភាព ផ្ទៃក្នុងបានល្អ មិនប្រកាន់និន្នាការនយោ បាយ ស្របតាមផែនការយុទ្ធសាស្រ្ត ចតុកោណបន្តដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ក្នុងការបំពេញភារកិច្ចលើ ការងារ កាតព្វកិច្ច និងមុខងារប្រតិកម្ម ដោយគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដែលឆ្លុះបញ្ចាំងតាមរយៈការប្រជុំសាមញ្ញប្រចាំរៀងរាល់ខែ របស់ក្រុមប្រឹក្សាសង្កាត់ ដោយចូលរួមពីគ្រប់គណបក្សនយោបាយ មានការឯកភាពគ្នាក្នុងការសម្រេច និងដាក់ផែនការអនុវត្តបន្ត ទោះបីជានៅមានការ ខ្វះចន្លោះនូវបញ្ហាមួយចំនួនតូចដោយអន្លើ ដែលកើតឡើងពីកត្តាសត្យានុម័ត និងកត្តាអត្តនោម័តក៏ដោយ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦