គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំក្រុមការងារសម្រាប់ពិធីបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា
2016-03-03 08:49:42

នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំពិសេសព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រុមការងារសម្រាប់ពិធីបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ដែលបានទទួលមរណភាព ដើម្បីសម្តែងនូវការគោរពក៏ដូចជាការផ្តល់កិត្តិយសចុងក្រោយសម្រាប់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា។ កម្មវិធីបូជាសពនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦