គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យសង្ឃទាន នៅវត្តប្រាសាទនាងខ្មៅ
2016-02-01 01:20:38

កាលពីព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យសង្ឃទានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធមាតា និងបិតារបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៅវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងលោកជំទាវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំង ប្រគេនទយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តចំនួន ០៤ គឺវត្តប្រាសាទនាងខ្មៅ វត្តមហានាមស្លារម វត្តភ្នំជីសូរ និងវត្តត្រពាំងបឹង ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

(អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦