គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី២ព្រឹទ្ធសភា បើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលរួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងអាជ្ញាធរសវនកម្មជាតិ
2016-01-20 01:47:46

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភាគណៈកម្មការ យឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសេចក្តីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា(គណៈកម្មការទី២ព្រឹទ្ធសភា)  ដឹកនាំដោព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជាមួយនឹង គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ជាមួយនឹងគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកជំទាវ សោម គីមសួគ៌ អគ្គសវនករ។  សេចក្តីព្រាងច្បាប់ទាំងពីរនេះគឺជារបៀបវារៈក្នុងសម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦៕



អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន



 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦