គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ពិសាអាហារថ្ងៃត្រង់ការងារជាមួយឯកឧត្តមJoël LABBÉ
2015-11-12 09:20:38

កាលពីរសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយឯកឧត្តមJoël LABBÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់Morbihan, អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងជាអនុប្រធានគណៈប្រតិភូរបស់ព្រឹទ្ធសភាទទួល​បន្ទុកកិច្ចការមូលដ្ឋាន ស្តីពីគំនិតផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។
បទពិសោធន៍ក្នុងគំនិតផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ឲ្យទទួលបានការអនុម័តនោះ គឺមាត្រាច្បាប់ត្រូវធ្វើត្រឹមតែពី ២ ទៅ ៣មាត្រា និងខ្លឹមសារ​ច្បាប់ត្រូវធ្វើការសិក្សា ប្រមូលទិន្នន័យឲ្យបាន គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងព្រាងសេចក្តីស្នើច្បាប់។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦