គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយលោកស្រីChathérine QUÉRÉ
2015-11-10 02:08:50

កាលពីរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅរដ្ឋសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោកស្រី Chathérine QUÉRÉ ប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពី សកម្មភាព និងលទ្ធផលការងារ របស់ក្រុមមិត្តភាព ទាំងនៅផ្នែករដ្ឋសភា និងព្រឹទ្ធសភា។ ក្នុងនោះក៏បានលើកឡើងអំពីអត្រានៃអ្នកជាប់ឆ្នោតជាស្រ្តីនៅគ្រប់ថ្នាក់រដ្ឋបាលទាំងអស់ ព្រមទាំងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងបញ្ហា ស្រ្តី ផងដែរ។
មុននឹងបញ្ចប់កិច្ចសន្ទនា ឯកឧត្តម ជា ជេដ្ឋ បានស្នើសុំឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូសមាជិកសភា និងជាពិសេសការបណ្តុះបណ្តាល មន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦