គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ចូលរួមប្រជុំការងារជាមួយថ្នាក់ដឹកនាំខណ្ឌទួលគោក
2015-10-24 10:33:12

 កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ និងតំណាងក្រុមប្រឹក្សាសង្កាត់ចំណុះខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងគោលបំណងបន្តត្រួតពិនិត្យ និងដាក់ទិសដៅលើការងារអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ-សង្កាត់, ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ (ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ និងអត្រា នុកូលដ្ឋាន)។

ឆ្លងតាមកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្នុងការបន្តអភិវឌ្ឍន៍មូលដ្ឋាន, ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦